លោក ស ថេត៖បទល្មើសលួច ឆក់ ប្លន់ និងបញ្ហាផ្សេងៗនៅភ្នំពេញបានកាត់បន្ថយ

0

ភ្នំពេញ៖ឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញបានអះអាងតាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនថាបន្ទាប់ពីបានបញ្ជួនកងកម្លាំងបន្ថែមចុះជួយខណ្ឌចំការមន ខណ្ឌដូនពេញ ខណ្ឌទួលគោក និងខណ្ឌ៧មករា រួចមក សភាពការណ៍សន្តិសុខ មានភាពល្អប្រសើរជាងមុន និងបទល្មើសលួច ឆក់ ប្លន់ និងបញ្ហាផ្សេងៗបានកាត់បន្ថយគួរឲ្យមានការកត់សម្គាល់។
ក្នុងកិច្ចប្រជុំប្រចាំខែ ដើម្បីត្រួតពិនិត្យផែនការ បង្ការ ទប់ស្កាត់ និង បង្រ្កាបអំពើលួច -ឆក់នៅរាជធានីភ្នំពេញ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩ ឧត្តមសេនីយ៍ឯក ស ថេត បានថ្លែងថា “បន្ទាប់ពីបញ្ជួនកងកម្លាំងបន្ថែមចុះជួយខណ្ឌចំនួន៤ ដូចជាខណ្ឌចំការមន ខណ្ឌដូនពេញ ខណ្ឌទួលគោក និងខណ្ឌ៧មករា សភាពការណ៍សន្តិសុខ មានភាពល្អប្រសើរជាងមុន និងបទល្មើសលួច ឆក់ ប្លន់ និងបញ្ហាផ្សេងបានកាត់បន្ថយ ហេីយខណ្ឌទាំងនោះ បន្តស្នើឱ្យរក្សាកម្លាំងដែលបានបញ្ជូន ឬបើអាចជួយ បន្ថែមកម្លាំងថែមទៀត”៕