បញ្ជូនជនជាតិចិន៣នាក់ទៅតុលាកាករណី នាំ ចូល លុយ ជាង ៣.៥លាន ដុល្លារ អាមេរិក ដោយ មិន ប្រក្រតី ពី ហុងកុង

0

ភ្នំពេញ ៖នគរបាល នៃ អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ក្រសួង មហាផ្ទៃ នៅ ថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០១៩ នេះ បាន បញ្ជូន បុរស ជនជាតិ ចិន ៣នាក់ មក អយ្យការ អម សាលាដំបូង រាជធានី ភ្នំពេញ ដេីម្បី សាកសួរ ករណី នាំ ចូល លុយ ជាង ៣.៥លាន ដុល្លារ អាមេរិក ដោយ មាន ប្រភព មិន ច្បាស់លាស់។

របាយការណ៍ ពី ប៉ូលិស អន្តោប្រវេសន៍ បាន ឱ្យ ដឹងថា ជនសង្ស័យ ទី១៖ ឈ្មោះ Wang Shiping កាន់លិខិតឆ្លងដែនលេខEC9259330 មុខរបរ មិនពិតប្រាកដ, ទី២៖ ឈ្មោះ Wang Lichao កាន់ លិខិតឆ្លងដែន លេខED4367915 មុខរបរ មិនពិតប្រាកដ និងទី៣៖ ឈ្មោះ Zhang Jian កាន់លិខិត ឆ្លងដែនលេខE 35414034 មិនមានលិខិតឆ្លងដែន ជាប់ខ្លួន មុខរបរមិនពិតប្រាកដ។

សូមរំលឹកថាជនសង្ស័យ ទាំង ៣នាក់ ត្រូវបាន កម្លាំងនគរបាលអន្ដោប្រវេសន៍ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករប្រចាំនៅព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ ចាប់ខ្លួនកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ ខណៈកំពុងនាំលុយចំនួន ៣,៥២០,០០០ ដុល្លារ ដោយពុំមានការបញ្ជាក់ពីប្រភពហរិញ្ញវត្ថុច្បាស់លាស់ ពីទីក្រុងហុងកុងចូលមកប្រទេសកម្ពុជា៕