ឃាត់ខ្លួនខ្មែរ-ថៃពីរនាក់ដកហូតថ្នាំញៀនបានជិត៥គីឡូក្រាម

0

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ជនជាតិថៃ-ខ្មែរ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនធ្វើការឃាត់ខ្លួននិងរឹបអូសគ្រឿញៀនជិត៥គីឡូក្រាមកាលពីថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០១៩ នៅចំណុចភូមិទួលពង្រ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ជនសង្ស័យ២នាក់នោះរួមមាន៖ ១.ឈ្មោះ សេក សាន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិថៃ ខេត្តស្រះកែវ និង២.ឈ្មោះ អាត់ សំរេច ភេទប្រុស អាយុ៣៧ឆ្នាំ ភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
វត្ថុតាងដែលចាប់បានរួមមាន គ្រឿងញៀនមេតំហ្វេតាមីនទឹកកកទម្ងន់ ២០,៤១៧គីឡូក្រាម និងគ្រឿងញៀនមេតំហ្វេតាមីនគ្រាប់ទម្ងន់២៩,០៨៤គីឡូក្រាម។ ជនសងស្ស័យទាំងពីរត្រូវបានកម្លាំងជំនាញ កសាងសុំណំរឿងបញ្ចូនទៅតុលាការដើម្បីកាត់ទោសតាមផ្លូវច្បាប់៕