Klopp ថាមិនបានរំពឹងទៅលើ Man Utd ឈ្នះលើ Man City ដើម្បីឲ្យហង្សក្រហមមានសង្ឈឹមលើកពាននោះទេ

0

គ្រូបង្វឹកក្លិបហង្សក្រហមលោក Jurgen Klopp បាននិយាយថា លោកមិនដែលរំពឹងថា ក្លិប Manchester United អាចនឹង​ទទួលបានលទ្ធផលល្អយកឈ្នះទៅលើក្លិប មេឃខៀវ Man City នោះទេ ដើម្បីឲ្យហង្សក្រហមលើកពានលីកកំពូលអង់គ្លេសឡើយ​។​
ក្រោយពីមេឃខៀវយកឈ្នះទៅលើក្លិប បិសាចក្រហម ក្នុងលទ្ធផល 2-0 ធ្វើឲ្យក្លិបនេះឡើងទៅកំពូលតារាងជាថ្មី មានពិន្ទុលើស​ហង្សក្រហម ១ពិន្ទុ ដើម្បីការពារ​តំណែងជើងឯកក្នុងរដូវកាលនេះ ខណៈដែលការប្រកួតបញ្ចប់រដូវកាលនៅសល់ ចំនួន ៣ ។​
Jurgen Klopp បាននិយាយថា លោកមិនចូលចិត្តមើលការប្រកួតនោះទេ ក៏ព្រោះតែ​លោកគ្មានអ្វី​ត្រូវ​ធ្វើជាមួយពួកគេ ហើយបើមាននរណាម្នាក់ ថា​មានក្តីរំពឹងនោះ វាជារឿងល្អ ប៉ុន្តែអ្វីដែលខ្ញុំត្រូវ​គិតនៅទីនេះគឺការប្រកួតបីចុងក្រោយ ត្រូវធ្វើបានឲ្យបានល្អ​។ លោកបានបន្ថែមថា អ្វីដែលលោកត្រូវគិត នៅពេលនេះគឺ លោកចង់បាន ៩៧ពិន្ទុ ដោយយើងត្រូវ​ធ្វើការ​ជាច្រើនទៀត ៕​