ក្រសួងការពារជាតិថ្កោលទោសក្រុមទុច្ចរិត​ដែលបង្កើត Facebook បន្លំយករូបនាយទាហាន​បង្ហោះវាយប្រហាររាជរដ្ឋាភិបាល

0

ភ្នំពេញ៖ ក្រោយពីមានជនទុច្ចរិតមួយចំនួនបានបង្កើត Facebook បន្លំយករូបនាយទាហានមួយចំនួន ទៅប្រើប្រាស់ដើម្បីបង្ហោះរូបភាព និងខ្លឹមសារ ញុះញង់វាយប្រហារមកលើ រាជរដ្ឋាភិបាលកម្ពុជានោះ ក្រសួងការពារជាតិ នៅថ្ងៃទី៤មេសានេះបានសេចក្ដីប្រកាសព័ត៌មានមួយចាត់ទុកសកម្មភាពទាំងនេះគឺជាអំពើខុសច្បាប់ ដែលមិនអាចអត់ឱនឱ្យបាន និងសូមស្នើឱ្យស្ថាប័ន មានសមត្ថកិច្ច ចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុត៕