«ក្រុងភ្នំពេញ» ៖ ដំណឹងបឋមដែលក្រុមការងារ OBN Asia ទទួលបាននៅមុននេះបន្តិចមានករណីបុករះ នៅសង្កាត់បឹងសាឡាងសរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ បណ្តាលឲ្យរបួស និងស្លាប់ច្រើននាក់។
ប្រភពបានបន្តរាយការណ៍ថា មានករណីរថយន្តម៉ាងLexus RX300 បានបុករះជាច្រើនកន្លែង បណ្តាលមានមនុស្សស្លាប់ និងរបួសជាច្រើន នៅសង្កាត់បឹងសាឡាង ខណ្ឌទូលគោក រាជធានីភ្នំពេញ។
ក្នុងហេតុការណ៍ដ៏គួរឲ្យរន្ធត់នេះ បានបណ្ដាលឲ្យស្ដ្រីម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង ខណៈពលរដ្ឋ៤នាក់ផ្សេងទៀត របួសធ្ងន់ស្រាល។