សម្តេចតេជោ មានប្រសាសន៍ថា ឆ្នាំក្រោយនឹងកាត់ថ្ងៃឈប់សម្រាកចោលខ្លះ

0

«ក្រុងភ្នំពេញ»៖ ក្នុងវេទិកាប្រគល់សញ្ញាបត្រដល់គរុសិស្ស គរុនិស្សិតដែលបានបញ្ចប់ការសិក្សាឆ្នាំ២០១៧-២០១៨ សរុបចំនួន១,៩១៨នាក់ នៅវិទ្យាស្ថានាជាតិអប់រំ រាជធានីភ្នំពេញ នាព្រឹកថ្ងៃពុធ ៧រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ សម្តេចតេជោ បានមានប្រសាសន៍ថា នឹងកាត់ថ្ងៃឈប់សម្រាកចោលខ្លះ ។​

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជាយើងមានថ្ងៃឈប់សម្រាកច្រើនពេកហើយ ខាងសឹង្ហបុរីគេឈប់តែ ១១ថ្ងៃទេ ក្នុងមួយឆ្នាំ ប៉ុន្តែយើងឈប់រហូតដល់ទៅ ២៨ថ្ងៃ អ៊ីចឹងឆ្នាំក្រោយអាចនឹងកាត់ថ្ងៃឈប់សម្រាកចោល ៕