«ក្រុងភ្នំពេញ»៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញប្រគល់សញ្ញាបត្រដល់គរុសិស្ស គរុនិស្សិតដែលបានបញ្ចប់ការសិក្សាឆ្នាំ២០១៧-២០១៨ សរុបចំនួន១,៩១៨នាក់ នៅវិទ្យាស្ថានាជាតិអប់រំ រាជធានីភ្នំពេញ នាព្រឹកថ្ងៃពុធ ៧រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ ដោយក្នុងនោះសម្តេចក៏បានលើកឡើងពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍ នាថ្ងៃម្សិលមិញ នឹងបញ្ជាររកឲ្យឃើញជនបង្ក។
សម្តេចតេជោ បានមានប្រេសាសន៍ថា មានស៊ីចុកច្រើន ទៅជាទំនើង កូនអ្នកមានមួយចំនួនក៏ទំនើង កូនអ្នកក្រមួយចំនួនក៏ទំនើង ហើយគ្រោះថ្នាក់ចរាចរណ៍កើតចេញពីអារឿងទំនើងនេះដែរ ។
ដល់ឥលូវសប្បាយពេក ចូលក្លិបពេក លេងគ្រឿងញៀន ប៉ះស្រីទៅ ចម្លងមេរោគអេដស៍ ហើយបើគ្មានអារឿងអេដស៍នេះ យើងអាចយកថវិកា ទៅធ្វើព្រលាយទឹក សាលារៀនបានច្រើនណាស់ ។ ចំណែកគ្រោះថ្នាក់ចរាចរណ៍ម្សិលមិញ បានបញ្ជារថា ត្រូវទៅតាមរកឲ្យឃើញ វាផ្តើមចេញពីអត់គុណធម៌ហ្នឹងឯង ។
សូមរំលឹកផងដែរថា ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង២រសៀល ដែលស្ថិតនៅតាមបណ្តាលផ្លូវ នៅលើចំនុចផ្លូវបំបែកជាបួន នារីរងគ្រោះនោះត្រូវបានគេស្គាល់ថា ជានិស្សិតឆ្នាំទី៤ ឈ្មោះ ឌុំ រីដា មានស្រុកកំណើតនៅឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ជិះម៉ូតូម៉ាក ហុងដា គុបសេ៧០ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ កណ្ដាល 1J-5254 ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកRang Rover មានស្លាកលេខ 2AF-7777បានបើកយ៉ាងលឿនក្នុងរថយន្តនោះត្រូវបានគេឃើញមានបុរសស្ត្រីពីរនាក់នៅក្នុងឡាន បានបើកបរយ៉ាងលឿនបានទៅបុកម៉ូតូនិស្សិតស្រីនោះហើរដូចស្លឹក បណ្តាលឲ្យជនរងគ្រោះនោះស្លាប់នៅកន្លែងកើតហេតុតែម្តង៕