«ក្រុងភ្នំពេញ» ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញប្រគល់សញ្ញាបត្រដល់គរុសិស្ស គរុនិស្សិតដែលបានបញ្ចប់ការសិក្សាឆ្នាំ២០១៧-២០១៨ សរុបចំនួន១,៩១៨នាក់ នៅវិទ្យាស្ថានាជាតិអប់រំ រាជធានីភ្នំពេញ នាព្រឹកថ្ងៃពុធ ៧រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ ដោយសម្តេចបានមានប្រសាសន៍ថា សែនខ្មាស់រាល់ពេលចែកស្រោម ពេលបុណ្យអ៊ុំទូក។
សម្តេចបានមានប្រសាសន៍ថា «រាល់បុណ្យអ៊ំទូកម្តងៗ សែនខ្មាស់ ដើរទៅចែកស្រោម ខ្ញុំទៅមើលមិនមើលផង បើយកទៅកាន់មិនកាន់ផង ព្រោះមិនទម្លាប់អាហ្នឹង ។ អ៊ីចឹង ត្រូវផលិតអាហ្នឹង ទិញអាហ្នឹងដើរចែកឲ្យ គេហៅថាជីវភាពកើតឡើងទៅជាបញ្ហាផ្សេងទៀត តែយើងត្រូវគ្រប់គ្រងស្ថានការអស់ទាំងនេះ ។ សម្រាប់ខ្ញុំ គ្មានអ្វីចែកជូនទៅលើការបង្រៀនទេ អ្នកទាំងអស់គ្នា មានចំណេះដឹងហើយ ៕»