Zindane ច្រានចោលដំណឹងចង់បាន Kylian Mbappe តម្លៃ ២៨០លានអឺរ៉ូ

0

Real Madrid បានធ្វើការច្រានចោលនូវសារព័ត៌មានដែលបានលើកឡើងថា ក្លិបបានធ្វើការស្នើសុំទៅកាន់ PSG យកកីឡាករ Kylian Mbappe ។
មានតួរលេខ​ចំនួនទឹកប្រាក់យ៉ាង​ច្រើនសន្ធឹក និងកីឡាករជាច្រើន ដែលត្រូវបានគេប៉ាន់ប្រមាណប៉ុន្តែក្លិបអធិរាជស បានធ្វើការច្រានចោល យ៉ាងដាច់អហិង្កាតែម្តង ជាមួយព័ត៌មានថានឹងនាំយកអ្នកជួយឲ្យបារាំងឈ្នះពានរង្វាន់ Wolrd Cup ។​

គ្រប់រដូវកាលតែម្តង អធិរាជស Real Madrid តែងតែ​ស្ថិតនៅកណ្តាលនៃពាក្យចចាមអារ៉ាម ទាំងអស់ ។ តែទោះជាយ៉ាងណាខុសពីឆ្នាំមុនៗ ពួកគេបានបដិសេធនូវពាក្យចចាមអារ៉ាម ដែលត្រូវបានគេលើកឡើងថាបានចាប់អារម្មណ៍ទៅលើ Kylian Mbappe ដែលមានតម្លៃចន្លោះប្រមាណ ២៨០លានអឺរ៉ូ ។

លោកគ្រូបង្វឹក Zinedine Zidane ដែលទើបត្រលប់មកដឹកនាំក្រុមសារជាថ្មី កំពុងធ្វើការសម្លឹងនូវអ្វីៗគ្រប់យ៉ាងដើម្បីពង្រឹងនូវអំណាចរបស់ខ្លួនឡើង វិញ ហើយគាត់បានបញ្ជាក់ថា គាត់មិនបាននិយាយទៅកាន់ Kylian Mbappe ក្នុងការផ្លាស់ប្តូរមួយដែលមានសក្តានុពលនោះទេ​។
លោកបានបន្តថា លោកនិងប្រធានក្លិបកំពុងពិភាក្សារឿងផ្លាស់ប្តូរ ប៉ុន្តែ Kylian Mbappe មិនមែនជាប្រភពនៃការសន្ទនា​របស់ពួកគាត់ឡើយ ។

ចុចបង្កើតអាខោន Win2888 ដោយមានការភ្នាល់បាល់ដ៏សំបូរបែបអាចលេងចាប់ពី​១ដុល្លារឡើងទៅ ឈ្នះ៥ម៉ឺនដុល្លារ៕