«ក្រុងភ្នំពេញ»៖ ពាក់ព័ន្ធរឿងភ្លើងដាច់ ផ្គត់ផ្គង់មិនគ្រប់គ្រាន់នេះបានធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនធំត្អូញត្អែរលើបញ្ហានេះ ក្នុងនោះក៏មានលោកឧកញ៉ា ឌួង ឆាយ ក៏បានចេញមុខប្រតិកម្មជារឿយៗ នឹងលើកឡើងសុំឲ្យមេធំអគ្គិសនីលាលែងពីតំណែងទៅបើគ្មានសមត្ថភាព ។
តាមរយៈវីដេអូឃ្លិប២១វិនាទី ដោយ OBN សុំលើកពីនាទី ទី៨ លោកឧកញ៉ា ឌួង ឆាយ បាននិយាយថា ទៅប្រទេសគេម្តងៗអង្វេរសុំលើកដៃសំពះ អង្វរវិនិយោគិន វិនិយោគទុន មកប្រទេសយើង មិនចេះទៅតែហៅគេ គេចេះតែមកទេ អង្វរគេសំពះគេ សឹងថារដ្ឋមន្ត្រីមួយចំនួនអង្វរធ្វើម៉េច ឲ្យគេបានមកវិនិយោគនៅប្រទេសរបស់យើង។ លោកបានបន្តថា ចឹងសង្ឈឹមថាគេមកវិនិយោគហើយ ប្រជាពលរដ្ឋ ស្ថាប័នពាក់ព័ន្ធទាំងអស់ ជួយសម្រួលដល់អ្នកវិនិយោគ បើយើងលេងដាច់ចឹង ហើយតាំងប្រកាសអាសន្ន ចឹងឲ្យទៅធ្វើម៉េច ដោះស្រាយយ៉ាងម៉េច ?
លោកក៏បានសង្កត់ធ្ងន់ថា« ខ្ញុំនិយាយតាមត្រង់បើអសមត្ថភាព ឲ្យអ្នកផ្សេងគេធ្វើទៅ មិនមែនក្រុមរបស់យើងទេ ក្រុមហ៊ុនរបស់រដ្ឋទេ និយាយត្រង់ចឹងហ្មង ។ »
ការនិយាយនេះត្រូវបានគេដឹងយ៉ាងច្បាស់ថា លោកឧកញ៉ា ឌួង ឆាយ ចង់សំដៅទៅកាន់លោកកែវ រតនៈ ដែលជាមេធំអគ្គិសនីកម្ពុជា ឲ្យលាលែងពីតំណែង បើគ្មានសមត្ថភាពដោះស្រាយ ។
ថ្មីៗនេះដែរ លោកឧកញ៉ាក៏បាន ចែកចាយនូវព័ត៌មានមួយក្រោមចំណងជើងថា «រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចតៃវ៉ាន់លាលែងពីតំណែង បន្ទាប់ពីដាច់ភ្លើងច្រើនម៉ោង» ។ ទន្ទឹមជាមួយគ្នានេះដែរ លោក ឌួង ឆាយ បានសរសេរថា «គោរពគាត់មនុស្សមានការទទួលខុសត្រូវ, ថ្ងៃក្រោយគាត់មានឱកាសធ្វើការបំរើជាតិខ្លាំងជាងនេះទៀត» ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖