«ក្រុងភ្នំពេញ»៖សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា កម្ពុជានឹងរៀបចំធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ នាអំឡុងខែឧសភា គឺធ្វើឡើងនៅមុនការបោះឆ្នោតជាតិអាណត្តិទី៧មកដល់។
ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នៅព្រឹកថ្ងៃទី២២ មីនានេះ សម្ដេចតេជោ បង្ហាញមូលហេតុថាការរៀបចំប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ នាអំឡុងខែឧសភា ព្រោះខ្លាចមានបាតុភាពមិនប្រក្រតីណាមួយកើតឡើងនៅក្រោយការបោះឆ្នោតដែលមិនអាចរៀបចំស៊ីហ្គេមបាន៕

