«ក្រុងភ្នំពេញ»៖នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩នេះ ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿន(Expressway) ភ្នំពេញ-ក្រុងព្រះសីហនុ ដោយត្រូវចំណាយថវិកាសាងសង់ប្រមាណ ២ពាន់លានដុល្លារអាមេរិក ជាទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC)សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានបញ្ជាឲ្យសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងបាវិតខេត្តស្វាយរៀងព្រំដែនវៀតណាមខណៈ បច្ចុប្បន្នអង្គការJICA កំពុងបន្តការសិក្សាលម្អិត។
សូមរំលឹកថាមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនធ្លាប់បានឲ្យដឹងថាគម្រោងសាងសង់ផ្លូវល្បឿនលឿននេះ សិក្សាដោយអ្នកជំនាញអង្គការ JICA រួចហើយ ដោយគ្រោងចំណាយថវិកា សរុប ៣៨០០លានដុល្លារ ដែលជាការចំណាយ ដ៏ធំធេងមួយ៕