«ក្រុងភ្នំពេញ»៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានប្រាប់ឲ្យមន្ដ្រីប៉ូលិសម្នាក់ ដែលពាក់ព័ន្ធ នៅក្លឹបកម្សាន្ដរ៉ុកចូលមកសារភាពខណៈសមត្ថកិច្ចមានដីការចាប់ខ្លួននៅក្នុងដៃស្រាប់ហើយមិនអាចគេចផុតពីសំណាញ់ច្បាប់នោះទេ។
ក្នុងពិធីបិទ សន្និបាតបូកសរុបលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ងា “មន្ដ្រីនគរបាលម្នាក់នោះច្បាស់ជារត់មិនរួចនោះទេ ព្រោះសមត្ថកិច្ចបានកំណត់មុខសញ្ញារួចរាល់ហើយ ដើម្បីកុំឲ្យពិបាកត្រូវចូលខ្លួនមកភ្លាម”។
សូមបញ្ជាក់ថា ក្លឹបកម្សាន្ដរ៉ុក ត្រូវបានបង្ក្រាបជា ទ្រង់ទ្រាយ ធំកាលពីពេលថ្មីៗនេះដោយក្នុងនោះបានឃាត់ខ្លួន មនុស្ស ជាង ៣០០នាក់ និង គ្រឿង ញៀន ជាង ៥០គីឡូក្រាម៕