វៀតណាម​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ ១៥​នាក់​ មកស្រុកកំណើតវិញពី​បទ​ឆ្លង​ដែន​ខុសច្បាប់​

0

ក្រុង​ភ្នំពេញ​៖​ កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀងទទួលបន្ទុក​ ផែន​អន្តោប្រវេសន៍​ នា​រសៀល​ថ្ងៃ​ទី​១៩​ ខែមីនា​ ឆ្នាំ​២០១៩​ បាន​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់​រោ​ទិ៍​ មន្ទីរ​សង្គមកិច្ច​ខេត្ត​ និង​កម្លាំង​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រៃ​វ​ល្លិ៍​ បាន​ទៅ​ទទួល​ប្រជាពលរដ្ឋ​ខ្មែរ​ ៨​គ្រួសារ​ មនុស្ស​ចំនួន​ ១៥​នាក់​ ស្រី​ ១៣​នាក់​ ដែល​ឆ្លង​ដែន​ខុសច្បាប់​ ទៅ​រកស៊ី​លក់​ឆ្នោត​នៅ​ប្រទេស​វៀតណាម​ ហើយ​ត្រូវ​ភាគី​វៀតណាម​ ចាប់​បញ្ជូន​មក​កម្ពុជា​វិញ​។​

​យោងតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឲ្យដឹងថាកម្លាំង​ការិយាល័យ​ជំនាញ​ បាន​ធ្វើការ​អប់រំ​ ដោយ​មាន​កិច្ចសន្យា​ និង​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​រៀងៗ​ខ្លួន​៕