អ្នករស់នៅបុរីឈូកវ៉ា៣ របស់ឧកញ៉ាហុង ពីវ ៖សំណង់ចឹងៗបានប៉ុន្មានឆ្នាំ ដេកៗថ្មពិដាន បាក់មកធ្លាក់លើស្លាប់នរណាទទួលខុសត្រូវ?

0

«ក្រុងភ្នំពេញ» ​៖ បុរីឈូកវ៉ា៣ កំពុងចោទបញ្ហា​សម្រាប់អ្នករស់នៅតំបន់នោះ ក្រោយពីមានបណ្តាញទំនាក់ទំនងសង្គមមួយលើកឡើងថា ផ្ទះក្នុងបុរីនេះ លេចទឹកតាមប្លង់សេ ហើយ​ប្លង់សេទៀតសោតអត់ចាក់ដែក ។​

ម្ចាស់គណនី Jame Smile បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុកថា «ឧកញ៉ា ហុង ពីវ អើយ រកស៊ីម៉េចចឹង ? ប្លង់សេអត់មានចាក់ដែកចឹង សំណង់ចឹងៗបានប៉ុន្មានឆ្នាំ ដេកៗថ្មពិដាន បាក់មកធ្លាក់លើស្លាប់នរណាទទួលខុសត្រូវ? ពេលទឹកលេចឆ្លងចរន្តភ្លើង ឆក់ស្លាប់នរណាទទួលខុសត្រូវ? បើរកស៊ីចឹងៗភ្ញៀវរត់អស់ហើយ អស់ទំនុកចិត្តហើយ #បុរីឈូកវ៉ា៣…. price more than 50000$ ។​»

ដោយឡែកអ្នករស់នៅក្នុងបុរីនេះ សុំមិនបញ្ចេញឈ្មោះបានត្អួញប្រាប់ OBN Asia ថា បងអើយដឹងម៉េចម៉ាទេផ្ទះខ្ញុំ ខំរកលុយសន្សំទិញ ដល់ចឹងអី អស់ជំនឿចិត្ត។​
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖