មិនទាន់ចប់ទេ!ករណីគ្រឿងញៀននៅរ៉ុកសម្ដេច ស ខេង ថាមានមុខសញ្ញាមន្ត្រីប៉ូលិសជាប់ពាក់ព័ន្ធ

0

«ក្រុងភ្នំពេញ»៖កាលពីម្សិលមិញសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបានលើកឡើងថាករណីគ្រឿងញៀននៅរ៉ុកមានមន្ដ្រី ប៉ូលិស ចូល ពាក់ព័ន្ធ និងជា មុខ សញ្ញាដែលសមត្ថកិច្ច កំពុងតាម រកចាប់ ខ្លួន។

ក្នុងពិធី បិទ សន្និបាត បូកសរុប លទ្ធផល ការងារ របស់ រដ្ឋបាល រាជធានី ភ្នំពេញកាលពីរសៀល ថ្ងៃទី ១៩ ខែមីនា
សម្ដេចស ខេងបានបញ្ជាក់ថា “នៅក្នុង ចំណោម មុខ សញ្ញា នៅ រ៉ុក មាន ប៉ូលិស ចូល ពាក់ព័ន្ធ ដែលជា មុខ សញ្ញា កំពុង តែតាម រកចាប់ ខ្លួន ដូច្នេះ យើង មិន ស្ទាក់ស្ទើរ ធ្វើ ចំពោះ បញ្ហានេះ ទេ ត្រូវ បន្ត ធ្វើ ទៀត”។

សូមបញ្ជាក់ថា ក្លឹបកម្សាន្ដរ៉ុក ត្រូវបាន ការ បង្ក្រាប ទ្រង់ទ្រាយ ធំ ដែល ដឹកនាំ ផ្ទាល់ ពី លោក ឧត្ដមសេនីយ៍ ឯក ស ថេត ស្នងការ នគរបាល រាជធានី ភ្នំពេញ ឃាត់ខ្លួន មនុស្ស ជាង ៣០០នាក់ និង គ្រឿង ញៀន ជាង ៥០គីឡូក្រាម។បន្ទាប់មកឧកញ៉ា គិត ធាង ត្រូវ បាន សមត្ថកិច្ច ចាប់ ខ្លួន កាលពី ព្រលប់ ថ្ងៃ ទី ១១ ខែ មីនា ឆ្នាំ ២០១៩ តាម ដីកា បង្គាប់ ឱ្យ នាំ ខ្លួន របស់ តុលាការ បន្ទាប់ ពី សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា ប្រកាស ឱ្យ ចាប់ មេខ្លោង៕