«ក្រុងភ្នំពេញ»៖ សេចក្តីរាយការណ៍បឋម បានរាយការណ៍មកថាមានគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត២គ្រឿងគឺរថយន្តដឹកឥដ្ឋបុកពីក្រោយរថយន្តលុចស៊ីស RX300 នៅចំណុចផ្លូវកែងរ៉ាក្នុងក្រុងព្រះសីហនុនាព្រឹកព្រលឹមថ្ងៃ២០មីនា២០១៩នេះ បណ្តាលអោយរថយន្តលុចស៊ីសរងការខូចខាតនិងបាក់របាំងទ្រូងផ្លូវមួយចំនួនផងដែរ ប៉ុន្តែមិនមានមនុស្សរងគ្រោះថ្នាក់ធ្ងន់ធ្ងរទេ។
ប្រភពព័ត៌មានពីសមត្ថកិច្ចថាក្រោយកើតហេតុ រថយន្តដឹកឥដ្ឋបានព្យាយាមបើករត់គេច ប៉ុន្តែត្រូវឃាត់ចាប់បាននៅតាមផ្លូវជិតភូមិថ្មី ដោយពេលនេះសមត្ថកិច្ចពាក់ព័ន្ធកំពុងសាកសួរពីប្រវត្តិរបស់អ្នកបើកបរដើម្បីដោះស្រាយតាមផ្លូវច្បាប់៕


