«ក្រុងភ្នំពេញ»៖ ម្សិលមិញនេះដែរ ជីដេវីត និង ទេព បូព្រឹក្ស បានបង្ហាញពីរូបភាពផ្អែមល្ហែមជាមួយគ្នានៅលើទឹកដីកោះម៉ាឌីវ ដែលធ្វើឲ្យទស្សនិកជន ចាប់អារម្មណ៍យ៉ាងខ្លាំង នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ។
មួយរយៈមុននេះ គូស្នេហ៍ នី រតនា បានធ្វើឲ្យមានការភ្ញាក់ផ្អើល នៅលើបណ្តាញសង្គមហ្វេសប៊ុក ដែលត្រូវបានគេចាត់ទុកជាប្រធានបទដ៏ សំខាន់ មួយអំឡុងពេលនេះ ហើយក៏ជាគូស្នេហ៍ទី១ ដែលបានបង្ហាញភាពផ្អែមល្ហែមនៅលើកោះដែនដីទឹកខៀវថ្លាឆ្វង់នេះ ។
ដោយឡែកគូស្នេហ៍ទី២ ដែលកំពុងធ្វើឲ្យចាប់អារម្មណ៍ដូចគ្នា គឺ ជី ដេវីត និងទេព បូព្រឹក្ស ដោយបានបង្ហាញភាពផ្អែមល្ហែម នៅលើហ្វេសប៊ុកម្សិល មិញ ធ្វើឲ្យអ្នកគាំទ្រ ចាប់អារម្មណ៍ពន់ពេក ។
ទន្ទឹមជាមួយគ្នានេះដែរ ទេព បូព្រឹក្ស បានសរសេរនៅលើបណ្តាញសង្គមថា Maldives ?? ថ្ងៃទី1?❤️ G-Devith មនុស្សម្នាក់នេះហើយដែលកំដរខ្ញុំគ្រប់ទីកន្លែង?❤️ ។
តោះ! ចង់ដឹងជាទិដ្ឋភាពនិងផ្អែមល្ហែមយ៉ាងម៉េច ទស្សនាដូចខាងក្រោមនេះ៖














