ប្រយ័ត្នគ្រោះរាំងស្ងួត!យុវតី២នាក់ស្លាប់ក្នុងភ្នក់ភ្លើងនិង២នាក់ទៀតរងរបួសក្នុងហេតុការណ៍ឆេះផ្ទះ៤ខ្នង​

0

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង៥ និង៣០នាទី នៅចំណុចភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី មានករណីអគ្គីភ័យឆេះផ្ទះចំនួន៤ខ្នងបណ្តាលឱ្យយុវតីចំនួន២នាក់បានស្លាប់ក្នុងភ្នក់ភ្លើងនិងរបួសស្រាលចំនួន២នាក់ត្រូវបានបញ្ចូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្ត។

តាមរបាយការណ៍របស់ប៉ុស្តិ៍នគរបាលរដ្ឋបាលពូជ្រៃ បានឱ្យដឹងថា ករណីភ្លើងឆេះផ្ទះនេះគឺបណ្តាលមកពីឡានស៊ីទែនដឹកសាំងចូលមកទុយោបង្ហូរសាំង ដាក់ក្នុងស៊ីទែនរបស់ម្ចាស់ផ្ទះឈ្មោះ ហ៊ាង សុធី ហៅ(អុល) ពេលនោះក៏បានខ្ចាយសាំងចេញពីទុយោជះចូលក្នុងផ្ទះបាយចំទៅលើចង្រ្កានហ្គាសបណ្ដាលឲ្យភ្លើងឆាបឆេះការ៉ាស់សាំង និងរាលដាលដល់ផ្ទះ ចំនួន៤ខ្នង។

ម្ចាស់ផ្ទះឈ្មោះហ៊ាង សុធី ភេទប្រុស អាយុ៥២ឆ្នាំជនជាតិខ្មែរ មានទីលំនៅសព្វថ្ងៃភូមិមេប៉ៃ ឃុំជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ រីឯជនរងគ្រោះចំនួន4នាក់ ទី01/ឈ្មោះ ហ៊ាង សម្ផស្ស ភេទស្រីអាយុ17ឆ្នាំជនជាតិខ្មែរ(ស្លាប់) ទី02/ឈ្មោះហ៊ាង ស្រីលីន ភេទស្រីអាយុ14ឆ្នាំ ជនជាតិខ្មែរ(ស្លាប់)។
និងរងរបួសស្រាលចំនួន2នាក់ភេទស្រី ត្រូវបញ្ចូនទៅមន្ទីពេទ្យបង្អែកខេត្ត។
សមត្ថកិច្ចប្រើរថយន្តសម្រាប់ពន្លត់អគ្គីភ័យរបស់អធិការដ្ឋានស្រុកពេជ្រាដាចំនួន1គ្រឿងនិងរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋានខេត្តមណ្ឌលគិរីចំនួន4គ្រឿង និងបានប្រើប្រាស់ទឹកសម្រាប់ពន្លត់អគ្គីភ័យចំនួន25ស៊ីទែន៕