អតីតខ្សែប្រយុទ្ធក្លិបកាំភ្លើងធំ Arsenal លោក Marc Overmars ត្រូវបានបញ្ចប់ការរំពឹងទុក វិលត្រលប់ទៅកាន់ក្លិបនៅទីក្រុងឡុងដ៍នេះ ដោយបន្តកុងត្រាជាមួយ Ajax រហូតដល់ឆ្នាំ ២០២៤ ក្នុងតំណែង ជានាយកគ្រប់គ្រងបាល់ទាត់របស់ក្លិប។
កាំភ្លើងធំ បានព្យាយាមស្វែងរកនាយកបច្ចេកទេសបាល់ទាត់នេះ ដោយធ្វើការដាក់ទិសដៅ ទៅកាន់អតីតកីឡាករខ្លួន មានតំណែងជាស្លាបប្រយុទ្ធ បន្ទាប់ពីមិនអាចទាក់ទង ទៅកាន់អ តីតអ្នកចាំទី Monchi បានសម្រេច ដោយគាត់បានជ្រើសរើសយកការចូលរួមជាមួយ Sevilla ។
Overmars ហាក់ដូចជាជម្រើសដ៏រឹងមាំមួយដែលបានត្រួតត្រាលើការលេងរបស់ Matthijs de Ligt, Frenkie de Jong និងអ្វីៗជាច្រើនទៀតចាប់តាំងពីគាត់ត្រូវបានតែងតាំងជានាយកនៃកីឡាបាល់ទាត់នៅក្នុងក្លិប Ajax កាលពីឆ្នាំ 2012 ។
អតីតកីឡាករ ៣រដូវកាលរបស់ កាំភ្លើងធំ អាយុ ៤៥ឆ្នាំរូបនេះ បាននិយាយថា នៅមានបញ្ហាដោះស្រាយជាច្រើននៅ Ajax ហើយខ្ញុំមានពេលវេលា ដ៏ល្អនៅទីនេះ។ លោកបានបន្តថា យើងកំពុងបន្តជំហាន បណ្តុះយុវជនថ្នាល និងក្រុមលីគកំពូលរបស់យើង ដោយយើងចង់បង្ហាញឲ្យបានច្រើន ។
អ្វីដែលសំខាន់នៅទីនេះ មជ្ឈដ្ឋានការងារល្អ ហើយមានមនុស្សជាច្រើនល្អៗនៅជុំវិញខ្ញុំ ហើយខ្ញុំរីករាយ និងពេញចិត្តខ្លាំងណាស់ ។
គួរបញ្ជាក់ថា កាំភ្លើងធំ បានចែកផ្លូវជាប្រធានផ្នែកគ្រប់គ្រងកីឡាបាល់ទាត់ Sven Mislintat កាលពីខែកុម្ភៈ ៕
ចុចបង្កើតអាខោន Win2888 ដោយមានការភ្នាល់បាល់ដ៏សំបូរបែបលេងចាប់ពី១ដុល្លារឡើងទៅអាចឈ្នះ ៥ម៉ឺនដុល្លារ ៕