ភ្នំពេញ៖ នាវាកងកម្លាំងស្វ័យការពារជប៉ុនចំនួន ២គ្រឿង បានចូលចតកំពង់ផែអន្តរជាតិខេត្តព្រះសីហនុកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ដើម្បីបំពេញទស្សនកិច្ច នៅកម្ពុជារយៈពេល ៤ថ្ងៃ។
នាវាជប៉ុនទាំង ២គ្រឿង មាននាវិកសរុបចំនួន ៣៣៤នាក់ ដឹកនាំដោយលោកវរនាវីទោ NAONAKADERA មេបញ្ជាការនាវា មាននាវាទី១ មានឈ្មោះ SETOYUKI (TV-3518) បណ្តោយ 130m ទទឹង 13,60m ជម្រៅទឹក 8,50m ទម្ងន់ផ្ទុក 3050តោន នាវិកមានចំនួន 167នាក់ រីឯនាវាទី២ មានឈ្មោះ SHIMAYUKI (TV-3513) បណ្តោយ 130m ទទឹង 13,60m ជម្រៅទឹក 8,50m ទម្ងន់ផ្ទុក 3050តោន នាវិកចំនួន 167នាក់។
នាវាទាំង ២គ្រឿងខាងលើ មកបំពេញទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជារយៈពេល ៤ថ្ងៃ (ចាប់ពីថ្ងៃទី២៥-២៨ ខែកុម្ភៈ ឆ្នាំ២០១៩) ក្នុងគោលបំណងរឹតចំណងសាមគ្គីភាព បង្កើនកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងល្អ រវាងប្រទេសទាំងពីរកម្ពុជា-ជប៉ុន៕