នាយករដ្ឋមន្រ្តីថាបរទេសទិញស្រាផឹកម្ដង១កំប៉ុងប៉ុន្តែខ្មែរទិញម្តង៣កេស

0
ភ្នំពេញ៖ក្នុងឱកាសអញ្ជើញបន្តជួបសំណេះសំណាលជាមួយកម្មករជាង១ម៉ឺននាក់នៅខេត្តកណ្ដាលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានលើកឡើងថា ប្រជាពលរដ្ឋខ្មែរសព្វថ្ងៃសម្បូរបែបណាស់ពេលទិញស្រាបៀរផឹកម្ដង៣កេស ខណៈពួកបរទេសទិញម្ដងតែ១កំប៉ុងប៉ុណ្ណោះ។
សម្ដេចនាយករដ្ឋមន្រ្តីលើកឡើងបន្ថែមថាចរិតរបស់ខ្មែរគឺរាល់ពេលហូប ឬផឹកអ្វីហើយគឺដណ្ដើមគ្នាចេញលុយមិនដូចបរទេសចេញលុយរៀងៗខ្លួននោះទេ៕