ឆ្នាំ២០១៨កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង៦លាននាក់

0

ភ្នំពេញ៖លោក ទិត ចន្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ បានឲ្យដឹងថាឆ្នាំ២០១៨កម្ពុជាទទួលភ្ញៀវទេសចរអន្តរជាតិជាង៦លាននាក់ ក្នុងនោះភ្ញៀវទេសចរចិនឈរក្នុងលំដាប់ថ្នាក់ទី១។នេះបើយោងតាមAKP។

លោក ទិត ចន្ថា បានបញ្ជាក់ថា នៅឆ្នាំ២០១៨កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន៦លាន២សែននាក់ កើនឡើង១១ភាគរយ ក្នុងនោះនៅភ្ញៀវទេសចរចិនឈរលំដាប់ទី១ គឺមានប្រមាណ២លាននាក់ក្នុងកំណើន៧០ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំ២០១៧។

លោកបន្តថា ការកើនឡើងនេះដោយសារតែកម្ពុជាមានសុខសន្តិភាពពេញលេញ មាន ការអភិវឌ្ឍហេដ្ឋារចនាសម្ព័នផ្លូវថ្នល់ទាំងនៅទីប្រជុំជន និងជនបទដាច់ស្រយាល។ម៉្យាងវិញទៀតកម្ពុជាជាប្រទេសដែលសម្បូដោយសក្តានុពលទេសចរណ៍ទាំងផ្នែកវប្បធម៌និងធម្មជាតិ៕