ចូលឆ្នាំចិនភ្ញៀវទេសចរអន្តជាតិ​ទៅលេងសៀមរាបកើនឡើង ខណៈភ្ញៀវជាតិថយចុះ

0

ភ្នំពេញ ៖ ក្នុងឱកាសបុណ្យចូលឆ្នាំចិនឆ្នាំ២០១៩នេះ មានភ្ញៀវទេសចរមកកម្សាន្តនៅខេត្តសៀមរាបប្រមាណ៩៣,៦០៥ នាក់ មានការកើនឡើង បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨ មានតែចំនួនប្រមាណ ៩០,៨២៦នាក់ ។ យោងតាមរបាយការណ៍របស់ប្រធានមន្ទីរព័ត៌មានខេត្តសៀមរាបផ្ញើជូនលោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មានបានឲ្យដឹងថា “ថ្ងៃបុណ្យចូលឆ្នាំចិនឆ្នាំ២០១៩នេះ មានភ្ញៀវទេសចរមកកម្សាន្តនៅខេត្តនេះ ប្រមាណ៩៣,៦០៥ នាក់ មានការកើនឡើង ៣.៩៨% បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨ មានតែចំនួនប្រមាណ ៩០,៨២៦នាក់ ។ ក្នុងនោះ ភ្ញៀវទេសចរអន្តរជាតិ មានចំនួន ៤១,៦០៥នាក់ មានការកើនឡើង ២២.២៧ % និងភ្ញៀវទេសចរជាតិមានចំនួនប្រមាណ៥ម៉ឺន២ពាន់នាក់ មានការថយចុះ ៧.១៤% បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០១៨ ចំនួនប្រមាណ ៥ម៉ឺន៦ពាន់នាក់” ៕