អាម៉ា ហ្ស៊ីន ក្មួយដេននី ក្វាន់​សម្រេចបំណង 5K Comments តែងខ្លួន​ជាបវរកញ្ញា​

0

ភ្នំពេញ៖ ធ្លាប់បង្ហាញវត្តមានថត​ក្នុងបទចម្រៀង ស្នេហ៍ខ្ញុំខុសអ្វី ? របស់ គឹម សាន ពេលនេះ អាម៉ា ហ្ស៊ីន បានសម្រេចនូវបំណងមួយទៀត ហើយ នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកគឺតែងខ្លួនជាបវរកញ្ញា ក្រោយទទួលបាន ជាង 5K Comments ។​

បង្ហោះសារនៅលើហ្វេសប៊ុកកាលពីថ្ងៃទី​៥ ខែកុម្ភៈថា «5kcomment ខ្ញុំនិងតែងខ្លួនជាបវរកញ្ញាអោយមមើ ហ៊ានស៊ីហ៊ានសង.!» ។
លទ្ធផលតែពីរថ្ងៃប៉ុណ្ណោះ ចំនួន 5.3 K Comments បានកើតឡើងដូចបំណង នឹងត្រូវបង្ហាញខ្លួន តែងជាបវរកញ្ញាដូចរូបដែលបង្ហោះ នាពេលឆាប់ៗ ខាងមុខនេះ ។​

អាម៉ា ហ្ស៊ីនថា ឥលូវអ្វីដែលខ្លួននិយាយនោះ គឺនឹងធ្វើទៅតាមសំណើរ ជូន​អ្នកលេងបណ្តាញសង្គម ហើយការតែងខ្លួននេះនឹងចេញក្នុងពេលឆាប់ ៗ ខាងមុខ ៕