Man Utd កំពុងចរចារ​ទិញកីឡាករ​ស្លាបប្រយុទ្ធក្លិបនៅហុល្លង់​

0

យោងតាមសារព័ត៌មាន Metro បានចុះផ្សាយថា ក្លិបបិសាចក្រហម Manchester United ​កំពុងត្រៀមចុះកុងត្រាយកកីឡាករស្លាបប្រយុទ្ធ សញ្ជាតិហុល្លង់ ។
គោលដៅថ្មីរបស់ បិសាចក្រហម ត្រូវបានប្រព័ន្ធផ្សព្វផ្សាយយ៉ាងព្រោងព្រាតថា កីឡាករ Steven Bergwijn របស់ក្លិប PSV Eindhoven កំពុងទទួល បានការចាប់អារម្មណ៍ពីក្លិបឡើងជើងវិញរបស់អង់គ្លេសខាងលើ។
កីឡាករ Steven Bergwijn បច្ចុប្បន្នអាយុ ២១ ឆ្នាំហើយក៏ជាអតីតកីឡាកររបស់ Ajax ដូចគ្នាផងដែរ ដោយបានចូលរួមអាជីពជាមួយ PSV Eindhoven តាំងពីឆ្នាំ ២០១៤ បង្ហាញខ្លួនបាន ៧៨ប្រកួត ។
កីឡាករស្លាបប្រយុទ្ធខាងលើ បានក្លាយជា​កីឡាករ កំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់ក្លិបបិសាចក្រហម និង ហង្សក្រហម នារដូវកាលទីផ្សារចាប់ផ្តើមនេះ​។
របាយការណ៍បានបញ្ជាក់ថា​ ក្លិប Man Utd បានបើកការចរចាររួចរាល់ហើយជាមួយ PSV ដែលមានតម្លៃ ២៥លានផោន ដោយបច្ចុប្បន្នស្ថិតនៅក្រោមកុងត្រាលេងរបស់ក្លិបរហូតដល់ឆ្នាំ ២០២២ ៕
ចុចទីនេះ Free ចុះឈ្មោះលេង​ជាមួយ win2888 ដោយមានការភ្នាល់បាល់ដ៏សំបូរបែបលេងចាប់ពី១ដុល្លារឡើង៕

ទស្សនាវីដេអូទម្រង់លេងរបស់ Steven Bergwijn ៖

https://www.youtube.com/watch?v=jmJuTFAB1AM