ភ្នំពេញ៖រថយន្តដឹកស្រាបៀអង្គរបើកវ៉ាម៉ូតូ ជ្រុលចង្កូតបុកឡានកងទ័ពដែលកំពុងតែហែរក្បួន បណ្ដាលឲ្យរងរបួស ៨នាក់ករណីនេះកើតឡើងនៅចំនុចភូមិ តាឡ៉ាត់ ឃុំក្សេមក្សាន្ត ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ ថ្ងៃទី ២៥ ខែមករា ឆ្នាំ២០១៩។
ប្រភពពីក្រុមទាហានបានឲ្យដឹងថា រថយន្តកងទ័ពបានបើកត្រឡប់ពីចូលរួមកម្មវិធី ខួបលើកទី២០ឆ្នាំ របស់កងទ័ព ហើយកាលពីព្រឹកមិញ រថយន្តកងទ័ពបានបើកត្រឡប់ចេញមកអង្គភាពវិញ បានជួបគ្រោះថ្នាក់ចរាចរណ៍ ជាមួយរថយន្តស្រាបៀរអង្គរ តែរថយន្តនោះ បានបើកវាម៉ូតូជ្រុលចង្កូត ចូលមកបុកក្នុងឡានក្បួន ឡានទី៤ ដោយឡានកងទ័ពទាំងអស់មានចំនួន៧គ្រឿង ដោយឡានបង្កហេតុនោះ បណ្ដាឲ្យដាច់ក្រឡេ ហើយឡានកងទ័ពដាច់កង់ចេញពីគ្នា បណ្ដាលឲ្យមានទាហ៊ានរងគ្រោះចំនួន៨នាក់ ដោយមានរបួសធ្ងន់ចំនួន២នាក់ របួសស្រាលចំនួន២នាក់ និងរបួសមធ្យមចំនួន៤នាក់។ក្រោយពេលកើតហេតុ អ្នកដែលមានរបួសធ្ងន់ ត្រូវបានឡានពេទ្យ ដឹកយកទៅព្យាបាល នៅមន្ទីរពេទ្យបង្អែកស្រុក៕