បច្ចុប្បន្ននេះមានបាតុកម្មដ៏ធំមួយកំពុងតែមាការរីករាលដាលនៅក្នុងទីក្រុងធំបំផុតរបស់ប្រទេសហ្ស៊ីមបាវ៉េបន្ទាប់ពីរដ្ឋាភិបាលបានបន្តឡើងថ្លៃលើតម្លៃប្រេងឥន្ធនៈនៅក្នុងប្រទេសរបស់ខ្លួន។
តម្លៃប្រេងបានកើនឡើងទ្វេដងដោយវាបានធ្វើឱ្យប្រេងសាំងនិងម៉ាស៊ូតរបស់ប្រទេសបានក្លាយទៅជាប្រទេសដែលមានតម្លៃប្រេងសាំងនិងម៉ាស៊ូតថ្លៃបំផុតនៅលើពិភពលោក។
តម្លៃប្រេងឥន្ធនៈបានកើនឡើងពី១,២៤$ដល់ដល់៣,៣១ដុល្លារក្នុងមួយលីត្រខណៈដែលប្រេងម៉ាស៊ូតកើនឡើងពី១,៣៦ដុល្លារក្នុងមួយលីត្រដល់ ៣,១១ដុល្លារក្នុងមួយលីត្រ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺថាប្រធានាធិបតី Mnangagwa ដែលជាអ្នកបានធ្វើការប្រកាសអំពីការកើនតម្លៃនេះប៉ុន្តែភ្លាមៗលោកបានធ្វើការចាកចេញពីប្រទេសសម្រាប់ដំណើរទស្សនកិច្ចនៅអឺរ៉ុបនិងចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងDavosប្រទេសស្វីស៕
ប្រែសម្រួល: Mr Lee