ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា បានលើកឡើងថា ភ្ញៀវចូលទស្សនាសារមន្ទីរមានចាប់ពី៣០ម៉ឺន ទៅ៤០ម៉ឺននាក់ ក្នុង១ឆ្នាំប៉ុន្តែភាគច្រើនជាជនជាតិបរទេស។
ក្នុងសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងវប្បធម៌ឆ្នាំ២០១៨ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ លោកស្រី ភឿង សកុណា
បានអំពាវនាវឲ្យ ពលរដ្ឋខ្មែរចូលទស្សនាឲ្យបានច្រើន កុំឲ្យចាញ់ភ្ញៀវបរទេស៕
