ភ្នំពេញ៖ តារាកំប្លែងពីរដួង នាយកុយ និងនាយក្រិនបានជួបឧបទ្ទេវហេតុគ្រោះថ្នាក់ចរាចរណ៍ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង០៥:៥០នាទី នៅលើផ្លូវលេខ ៧៣ ភូមិថ្នល់ ឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបែកកង់រ៉េទៅបុកដើមឈើមួយកន្លែងនោះដែលយើងស្គាល់ថាជា នាយកុយ តារាកំប្លែង។
ផេកស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា តារាកំប្លែងទាំងពីរ បានបើករថយន្តម៉ាកឡង់គ្រីស័រ ពណ៍ស ស្លាកលេខ ភ្នំពេញ 2AR-9968 បើកបរដោយឈ្មោះ ជួង ជី(ហៅនាយកុយ) អាយុ ៦៤ឆ្នាំ រស់នៅរាជធានីភ្នំពេញ ជាតារាកំប្លែង (របួសកែងដៃស្តាំលក្ខណៈស្រាល) អ្នករួមដំណើរឈ្មោះ ទេស សុជន(នាយក្រឹន)ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅសង្កាត់កាកាប ខ័ណ្ឌពោធ៍សែនជ័យ រាជធានីភ្នំពេញ ជាតារាកំប្លែង(គ្មានរបួស) ។
ទិសដៅ រថយន្ត បើកបរពីខេត្តរតនគរី ទៅក្រុងភ្នំពេញ លុះមកដល់ចំណុចកើតហេតុ បែកកង់រេចង្កូត បុកដើមឈើដោយខ្លួនឯងតែម្តង តែ មិនបណ្តាលឱ្យគ្រោះថ្នាក់ធ្ងន់ធ្ងទេ។




