ភ្នំពេញ៖ លោក Takuji Yanagimoto សមាជិកព្រឹទ្ធសភាជប៉ុននាថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ នៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានលើកសរសើរចំពោះសេដ្ឋកិច្ចកម្ពុជាថាកំពុងតែមានសន្ទុះរីកចម្រើនយ៉ាងលឿនដែលបានឆ្លុះបញ្ចាំងឲ្យឃើញនូវកិច្ចខិតខំប្រឹងប្រែងដ៏ល្អរបស់កម្ពុជា។
លោក Takuji Yanagimoto សមាជិកព្រឹទ្ធសភាជប៉ុនបានលើកឡើងបែបនេះក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
។
លោក Takuji បានជម្រាបជូន សម្ដេចតេជោនាយករដ្ឋមន្ត្រីថានៅពេលនេះអ្នកវិនិយោគជប៉ុនក៏បានចាប់ផ្ដើមមកវិនិយោគនៅព្រះរាជាណាចក្រកម្ពុជាកាន់តែច្រើនៗពិសេសប្រជាពលរដ្ឋនិងប្រជាពលរដ្ឋក៏មានទំនាក់ទំនងកាន់តែល្អផងដែរ។
ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានអះអាងថា ប្រទេសជប៉ុនបានដើរតួនាទីសំខាន់ណាស់ក្នុងការស្វែងរកសន្តិភាពឲ្យកម្ពុជា និងបានបញ្ជូនកងកម្លាំងជាលើកដំបូងជួយដល់ប្រទេសកម្ពុជា។ ជាទៅទៀត បន្ទាប់ពីកម្ពុជាបោះឆ្នោតឆ្នាំ១៩៩៣ ប្រទេសជប៉ុនក៏នៅតែបន្តជួយដល់កម្ពុជា ពិសេសលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍ៕