ភ្នំពេញ៖ ក្នុងកម្មវិធីពេញចិត្តអត់ របស់ស្ថានីយ៍ទូរទស្សន៍ My Tv ដែលលេងរាល់ថ្ងៃអាទិត្យ ដោយបានចាក់បញ្ចាំងនាពេលថ្មីៗនេះ កញ្ញា ហេង ចន្ថា បានសារភាពថា កញ្ញាភ្លេចស្លៀកពាក់ខោក្នុងពេលទៅផ្សារ ។

ក្នុងវគ្គដែលនិយាយពីរឿងរ៉ាវផ្ទាល់ខ្លួន ហេង ចន្ថា បាននិយាយថា «ពេលខ្លះងើបពីគេងប្រញាប់ពេក ដោយសាររវល់ឡាយលក់ខោអាវពេលយប់ ដោយគេងអត់ឆ្អែត ត្រូវក្រោកពីព្រលឹមទៀត ហើយត្រូវទៅផ្សារ ភ្លេច….ស្លៀកលីអូ ហើយក៏អត់ដឹងទៀត គេសួរ ដោយស្លៀករ៉ូបស្តើងចឹងអី ដូចអត់ស្លៀកលីអូ? ដល់ពេលស្ទាបអត់មានមែន» ។
ក្នុងនោះដែរ Vj តាប៊ុយបានលើកឡើងថា កុំនិយាយចឹងខ្ញុំអ្នកស្រមៃរូបភាពដូចម៉េចមិនដឹង ហាសហា ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
