ជិត៦ម៉ោងចាប់ខ្លួនអ្នកប្រើប្រាស់និងជួញដូរថ្នាំញៀនជាង៣០នាក់និងដកហូតម៉ូតូ២០គ្រឿង

0

ភ្នំពេញ៖ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន រា​ជ​ធានី​ភ្នំ​ពេ​ញ​ ​ចំ​ណា​យ​ពេ​ល​ជិត​៦​ម៉ោ​ងតែ​ប៉ុ​ណ្ណោះ​បើ​ក​ប្រ​តិ​បត្តិ​កា​រ​ចុះ​ប​ង្ក្រា​បមុ​ខ​ស​ញ្ញា​ជួ​ញ​ដូ​រ​គ្រឿ​ង​ញៀន​ជា​ប​ន្ត​ប​ន្ទា​ប់​ក្នុ​ង​នោះ​ធ្វើ​កាឃា​ត់​ខ្លួ​ន​អ្ន​ក​ប្រើ​ប្រា​ស់​ ​និ​ង​ជួ​ញ​ដូ​រ​ថ្នាំ​ញៀ​នប្រុ​ស​ស្រី​ ​ស​រុ​ប៣​៤​នា​ក់​ ​និ​ង​ដ​ក​ហូ​ត​ម៉ូ​តូ​ ​២​០​គ្រឿង​ ​រួ​ម​ទាំ​ង​វ​ត្ថុ​តា​ង​មួ​យ​​ចំ​នួ​ន​។​

ប្រតិបត្តិការចុះបង្ក្រាបនេះធ្វើឡើងកាលពីរសៀល ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ ស្ថិ​ត​នៅ​ចំ​ណុ​ច​ផ្ទះ​ជួ​លគ្មា​ន​លេ​ខ​ ​សំ​ណ​ង់​មិ​ន​រៀ​ប​រ​យ​ ​តាម​ប​ណ្តោ​យ​ផ្លូ​វ​រ​ថ​ភ្លើ​ង​(​R​6​)​ ​(​មុខ​ក្តា​ន់​ពី​រ​)​ ​ក្រុ​ម​៣​​​៤​ ​ភូ​មិ​៣​ ក្នុ​ង​ស​ង្កា​ត់​ស្រះ​ច​ក​ ​ខ​ណ្ឌ​ដូ​ន​ពេ​ញ​ ​រា​ជ​ធា​នី​ភ្នំ​ពេ​ញ​ ​រហូ​ត​ដ​ល់​វេ​លា​ម៉ោ​ង​៦​ល្ងា​ច​ថ្ងៃ​ដ​ដែ​ល​ធ្វើ​កា​រ​ឃាត់​ខ្លួ​ន​បា​ន​ចំ​នួ​ន​៣​៤​នា​ក់​(​ស្រី​ម្នា​ក់​​ ​)​ ​ក្នុ​ង​នោះ​ចំ​នួ​ន​៤​នាក់​ ​ជា​អ្ន​ក​ជួ​ញ​ដូ​រ​ និងដកហូតម៉ូតូចំនួន២០គ្រឿង និងថ្នាំញៀនចំនួន៣កពា្ចប់ ,ជញ្ជីងសម្រាប់ ថ្លឹងគ្រឿងញៀនចំនួន២គ្រឿង, ថង់សម្រាប់ច្រកថ្នាំញៀន មួយចំនួនធំ, ដែកកេះចំនួន២, ទូរស័ព្ទ២គ្រឿង និងកូនកន្ត្រៃដែកចំនួន១ ។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចនាំឃាត់ខ្លួនបណ្តោះអាសន្ន នៅការិយាល័យប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញ៕