បញ្ជូនខ្លួនចិនថ្លើមធំ២នាក់ទៅតុលាការករណីចាប់ថៅកែកាស៊ីណូបង្ខាំងជម្រិតទារលុយ១លានដុល្លារ

0

ភ្នំពេញ៖ ជនស​ង្ស័​យ​ជ​ន​ជា​តិ​ចិ​ន​២​នាក់​ ​ត្រូ​វ​បា​ន​កម្លាំ​អា​វុ​ធ​ហ​ត្ថ​ក្រុង​ប៉ោ​យ​ប៉ែ​ត​​ប​ញ្ជូ​នទៅ​តុ​លា​កា​រ​​កាល​ពី​ថ្ងៃ​ទី​១​១​ខែ​មក​រា​ឆ្នាំ​២​០​១​៩​ក្រោ​យប្រើ​ហិ​ង្សា​និ​ង​ចា​ប់​ខ្លួ​នថៅ​កែ​កា​ស៊ី​ណូ​ម្នា​ក់នៅ​ប៉ោ​យ​ប៉ែ​តញា​ត់​ចូ​ល​ក្នុ​ង​ឡាន​យ​ក​ទៅ​ប​ង្ខាំ​ង​ជ​ម្រិត​ទា​រ​ប្រា​ក់​ចំ​នួ​ន​១​លាន​ដុ​ល្លា​រ​។​

មន្រ្តីអាវុធហត្ថបានឲ្យដឹងថា ករណីចាប់ជម្រិតនេះបានកើតឡើងកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង ១១ និង ០០នាទី នៅចំណុចកាស៊ីណូបូរីសានស៊ានហូ ស្ថិតក្នុងភូមិគីឡូត៍ម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តា​ល​ ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​ ​ក​ម្លាំ​ងមូ​ល​ដ្ឋា​ន​ក​ង​រាជ​អា​វុ​ធ​ហ​ត្ថ​ក្រុ​ងប៉ោ​យ​ប៉ែ​ត​ចុះ​ប្រ​តិ​បត្តិការបង្រ្កាបករណី ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស និងជម្រិតទារប្រាក់ ប្រព្រឹត្តកាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩ និងឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ ។

តាមការបំភ្លឺរបស់ជនរងគ្រោះឲ្យដឹងថាជនសង្ស័យទាំង ២នាក់ខាងលើ បានចូលមកដល់ក្នុងកាស៊ីណូ ហើយវាយទៅលើជនជាតិចិនដូចគ្នា បណ្តាលឲ្យឈ្មោះ Hoi kue រងរបួសជាទម្ងន់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យប្រទេសថៃ និងជនរងគ្រោះ ២នាក់ទៀត រងរបួសស្រាល និងបានចាប់ថៅកែក្រៀកចូលឡាន ហើយគម្រាមថា ឲ្យយកប្រាក់ចំនួន១លានដុល្លារ មកលោះថៅកែទៅវិញ បើមិនយកប្រាក់មកលោះទេគេនឹងសម្លាប់ថៅកែចោល ពេលនោះជនរងគ្រោះ ២នាក់ដែលរងរបួសស្រាល បានបើករថយន្តដេញតាមរថយន្តជនសង្ស័យ ដើម្បីរំដោះថៅកែខ្លួនវិញពេលឃើញក្រុមខ្លួនដេញតាមជួយថៅកែបានលោតចេញពីរថយន្តរបស់ក្រុមជនសង្ស័យហើយឡើងរថយន្តរបស់ក្រុមជនរងគ្រោះដែលដេញតាមជួយជិះត្រឡប់មកកាស៊ីណូវិញចំណែកក្រុមជនសង្ស័យបានជិះរថយន្តគេចខ្លួនតាមផ្លូវជាតិលេខ៥ មិនដឹងទៅដល់ទីណានោះទេ៕