ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា អគារស្នងការដ្ឋាននគរបាលជាតិថ្មី បានសិក្សាគម្រោងរួចរាល់ហើយ មានកម្ពស់៩ជាន់ មានការិយាល័យធ្វើការ សម្រាប់មន្ត្រីនគរបាលគ្រប់ផែនការ បំពាក់បច្ចេកវិទ្យាទំនើប តាមដានគ្រប់ហេតុការណ៍ក្នុងរាជធានីភ្នំពេញព្រមទាំងមានចំណតយានយន្តត្រឹមត្រូវហើយអគារថ្មីនេះគឺសាងសង់លើទីតាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដែលស្ថិតនៅតាមបណ្ដោយផ្លូវជាសុផារ៉ា។នេះបើយោងតាមអគ្គស្នងការដ្ឋាននគរបាលជាតិ។