ភ្នំពេញ៖ កីឡដ្ឋានធំ (Main Stadium) នៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលស្ថិតនៅសង្កាត់ព្រែកតាសេកខណ្ឌជ្រោយចង្វាសម្រេចបានលទ្ធផលជាផ្លែផ្កាប្រមាណ៤០%ហើយក្នុងនោះការងារគ្រឿងបង្គុំសម្រេចបាន ៨០%។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានថ្លែងថា កម្ពុជាពិតជាអរគុណចំពោះជំនួយឥតសំណងដ៏ធំធេងរបស់រដ្ឋាភិបាល និងប្រជាជនចិន ដែលមានទឹកប្រាក់ប្រមាណ ១៦០លានដុល្លារអាមេរិក។
មិទ្ធផលដ៏ធំធេងនៃការសាងសង់នពេលនេះមិនត្រឹមតែបានបញ្ជាក់ពីសក្ខីភាពនៃទំនាក់ទំនងមិត្តភាពនិងកិច្ចសហការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ កម្ពុជា-ចិន ប៉ុណ្ណោះទេ ប៉ុន្តែសំណង់ដ៏ស្កឹមស្កៃនេះ ក៏បានផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋនិងបណ្តុះបណ្តាលជំនាញបច្ចេកទេសដល់កម្មកររាប់រយនាក់ទៀតផង។
គម្រោងសាងសង់នេះនឹងត្រូវបញ្ចប់ និងប្រគល់ជូនដល់រាជរដ្ឋាភិបាលកម្ពុជា នៅដំណាច់ឆ្នាំ២០២០ ខាងមុខ។តំណាងក្រុមហ៊ុនសាងសង់ បានបញ្ជាក់ថា បច្ចុប្បន្ន នៅក្នុងការដ្ឋានសាង់សង់ប្រើប្រាស់កម្មករជំនាញចិនចំនួន ៥៨០ និងកម្មករខ្មែរចំនួន ២៤០នាក់ ហើយការផលិតគ្រឿងបង្គុំកៅអីអង្គុយ និងការដំឡើងកៅអីអង្គុយអាចនឹងរួចរាល់នាខែមិថុនាខាងមុខ៕