ចឹងតើបានជិះចេះតែឆាប់អស់សាំង!ការ៉ាស់សាំងមួយចំនួនធំនៅបន្ទាយមានជ័យលក់ប្រេងមិនគ្រប់លីត្រ

0

ភ្នំពេញ៖សាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យចុះត្រួតពិនិត្យរកឃើញថាស្ថានីយប្រេងឥន្ធនៈឬការ៉ាស់សាំងជាច្រើនកន្លែងលួចកិបកេងលីត្រ និងបន្លំប្រភេទសាំង។
លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ បានលើកឡើងថាការធ្វើអាជីវករម្មមិនស្មោះត្រង់ គឺជាដើមចមនៃការធ្វើឲ្យអាជីវកម្ម របស់លោកអ្នកត្រូវបានខូចកេរ្តិ៍ឈ្មោះបាត់បង់អតិថិជនម្តងបន្តិចៗនិងអាចឈានទៅរកការបិតទ្វារឆាប់ៗទៀតផង។
លោក សាន វិជ្ជាសារ៉ាវុធ បានបញ្ជាក់ថាចំពោះករណីលក់កិបកេងលីត្រនិងក្លែងបន្លំប្រភេទសាំងនេះជាលើកដំបូងសាខាកាំកុងត្រូវធ្វើការអប់រំណែនាំប៉ុន្តែបើមានលើកទី២អាចនឹងចាត់វិធានការតាមផ្លូវច្បាប់៕