ភ្នំពេញ ៖ ដើម្បីជួយសម្រាលថ្លៃព្យាបាលជំងឺរបស់នាយ សាន ម៉ៅ ដែលកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមួយ ស្ថិតក្នុងខេត្តស៊ីសាកេត ប្រទេសថៃ នោះ កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់ថវិកាជាលើកទី ៣ ជូនដល់តារាកំប្លែងជើងចាស់វ័យ៦០ឆ្នាំរូបនេះដែលបានធ្លាក់ខ្លួនឈឺជាបន្តបន្ទាប់ដោយសារជំងឺធ្ងន់ធ្ងរជាច្រីនមុខដូចជារលាកទងសួតខ្សោយតំរង់នោមស្រួចស្រាវ(ខូចក្រលៀន) លើសសម្ពាធឈាម ខ្វះគ្រាប់ឈាមក្រហម រលាកថ្លើមប្រភេទសេ ខ្សោយបេះដូង និងជំងឺទឹកនោមផ្អែម។
នេះបើយោងតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់Cabinet of Samdech Bun Rany HUNSEN។
សូមបញ្ជាក់ផងដែរថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ឱ្យមន្ត្រីកាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខពីស្ថានភាពជំងឺ និងផ្តល់អំណោយមនុស្សធម៌ជាថវិកាជូនដល់នាយ សានម៉ៅ ចំនួន ២លើករួចមកហើយ ខណៈដែលនាយ សាន ម៉ៅ បានចូលសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ៕

