នាវាចម្បាំងរបស់ចិន៣គ្រឿងនឹងចូលចតនៅកំពង់ផែព្រះសីហនុ

0

ភ្នំពេញ៖នាវាចម្បាំងកងទ័ពរំដោះប្រជាជនចិនចំនួន៣គ្រឿងនឹងចូលចតនៅកំពង់ផែក្រុងព្រះសីហនុ រយៈពេល៤ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី៩-១២ ខែមករា ឆ្នាំ២០១៩ ដើម្បីរឹតចំណងមិត្តភាពជាមួយកងទ័ពជើងទឹកកម្ពុជាឱ្យកាន់តែប្រសើរឡើងថែមទៀត។

យោងតាមផេកហ្វេសប៊ុកផ្លូវការរបស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានឲ្យដឹងថានាវាកងទ័ពរំដោះប្រជាជនចិនចំនួន៣គ្រឿងដែលនឹងចូលចតនៅកំពង់ផែក្រុងព្រះសីហនុរួមមាន៖
1-នាវាឈ្មោះ PLANS WUHU (FFG 539 )មានបណ្តោយ១៣៥ម៉ែត្រ ទទឹង១៦ម៉ែត្រ ជម្រៅទឹក៦ម៉ែត្រ ទម្ងន់ផ្ទុកជាងបួនពាន់តោន។

2-នាវាឈ្មោះ PLANS HANDAN (FFG 579) មានបណ្តោយ១៣៥ម៉ែត្រ ទទឹង១៦ម៉ែត្រ ជម្រៅទឹក៦ម៉ែត្រ ទម្ងន់ផ្ទុកជាងបួនពាន់តោន។
3-នាវាឈ្មោះ PLANS DONG PING LAKE (AOR 960) បណ្តោយ១៧៩ម៉ែត្រ ទទឹង២៥ម៉ែត្រ ជម្រៅទឹក១០ម៉ែត្រទម្ងន់ផ្ទុកជាងពីរម៉ឺនតោន។
ក្នុងអំឡុងពេលទស្សនកិច្ចជាផ្លូវការនៅកម្ពុជានេះនឹងមានការប្រកួតកីឡាជាមិត្តភាពរវាងក្រុមនាវិកនៃនាវាចិន និងក្រុមនាវិកនៃកងទ័ពជើងទឹកកម្ពុជា
នៅក្នុងមូលដ្ឋានសមុទ្រព្រមទាំងមានការ ធ្វើលំហាត់ហ្វឹកហ្វឺនរួមគ្នាផងដែរ៕