ភ្នំពេញ៖បុរសញៀនថ្នាំម្នាក់ដកកាំភ្លើងភ្ជង់គំរាមបង្ខំឲ្យប្រពន្ធយកប្លង់ផ្ទះដើម្បីលក់ផ្ទះនោះវិញ តែប្រពន្ធមិនព្រមធ្វើតាម រួចចាប់គ្រៀកប្រពន្ធឡើងរថយន្ត តែត្រូវពលរដ្ឋជិតខាងជួយអន្តរាគមន៍ឃាត់រថយន្តមិនឲ្យចេញក្នុងបំណងជួយស្ត្រីជាប្រពន្ធរួចរាយការណ៍ប្រាប់សមត្ថកិច្ចឲ្យមកឃាត់ខ្លួនជនសង្ស័យភ្លាមៗតែម្ដងកាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨ នៅចំណុចភូមិ ព្រែកខ្សេវ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ នួន ដានី ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមេផ្ទះ ទីលំនៅភូមិ ព្រែកខ្សេវ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ។ចំណែកឯជនសង្ស័យឈ្មោះ ឆាយ សាលាភ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិ ព្រែកខ្សេវ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ។កាលពីថ្ងៃទី៣ ខែ ធ្នូ ឆ្នាំ២០១៨ ឈ្មោះ ឆាយ សាលាភ (ប្តី) និងឈ្មោះ នួន ដានី (ប្រពន្ធ) បានព្រមព្រៀងធ្វើកិច្ចសន្យាលែងលះគ្នា នៅសាលាឃុំរកាខ្ពស់ ។
លុះនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ វេលាម៉ោងជាង១៥ ឈ្មោះ ឆាយ សាលាភ បានជិះរថយន្តមួយគ្រឿង ម៉ាកតូយូតាព្រីស ពណ៍ទឹកប្រាក់ ពាក់ ស្លាកលេខភ្នំពេញ 2AX-4029 ពីភ្នំពេញ មកដល់ទីតាំងកើតហេតុខាងលើ ពេលមកដល់ឈ្មោះ ឆាយ សាលាភ បានសួរ ឈ្មោះ នួន ដានី រកប្លង់ផ្ទះដែលស្ថិតនៅបុរីចំការដូង ដើម្បីដាក់លក់ផ្ទះ។ជាមួយគ្នានោះ ឈ្មោះនួន ដានីមិនទៅតាមទើបឈ្មោះ ឆាយ សាលាភកាន់កាំភ្លើងខ្លីអាមេបញ្ចូលគ្រាប់ភ្ជង់ឈ្មោះនួន ដានីរួចចាប់គ្រៀកចូលរថយន្តរបស់ខ្លួនទន្ទឹមនឹងនោះមានប្រជាពលរដ្ឋជាច្រើននាក់បានឃាត់រថយន្ត ហើយដណ្តើមបានអាវុធពីឈ្មោះ ឆាយ សាលាភ និងជួយឈ្មោះ នួន ដានីចេញពីរថយន្តមកវិញ និងបានរាយការណ៍សមត្ថកិច្ចដើម្បីឃាត់ខ្លួន។
ពេលទទួលបានព័ត៌មានខាងលើ សមត្ថកិច្ចនគរបាលប៉ុស្តិ៍រកាខ្ពស់ សហការជាមួយកម្លាំងអន្តរាគមន៍ស្រុកស្អាង បានឃាត់ខ្លួនជនសង្ស័យខាងលើ និងដកហូតបានកាំភ្លើងខ្លីចំនួន១ដើម មិនស្គាល់ម៉ាក គ្មានបង់ និងមានគ្រាប់ចំនួន៤គ្រាប់បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីសាកសួរ ។
ពេលទទួលបានព័ត៌មានខាងលើ សមត្ថកិច្ចនគរបាលប៉ុស្តិ៍រកាខ្ពស់ សហការជាមួយកម្លាំងអន្តរាគមន៍ស្រុកស្អាង បានឃាត់ខ្លួនជនសង្ស័យខាងលើ និងដកហូតបានកាំភ្លើងខ្លីចំនួន១ដើម មិនស្គាល់ម៉ាក គ្មានបង់ និងមានគ្រាប់ចំនួន៤គ្រាប់បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ចនគរបាល ឈ្មោះឆាយ សាលាភសារភាពថា ខ្លួនបានទិញអាវុធខ្លីនេះពីឈ្មោះរាក់ តម្លៃ៣០$នៅចំណុចវាលខ្សាច់ ចាក់អង្រែលើកាលពីឆ្នាំ២០១៦ដើម្បីទុកនៅផ្ទះភូមិព្រែកខ្សេវឃុំរកាខ្ពស់និងបានជិះរថយន្ដ យកអាវុធខ្លីខាងលើភ្ជង់គំរាមឈ្មោះនួន ដានី ពិតប្រាដកមែន។
ជនសង្ស័យបានឆ្លើយសារភាពបន្ថែមទៀតថាខ្លួនពិតជាបានជក់គ្រឿងញៀនប្រភេទម៉ាទឹកកករយៈពេល០៦ខែកន្លងមកហើយ៕
ជនសង្ស័យបានឆ្លើយសារភាពបន្ថែមទៀតថាខ្លួនពិតជាបានជក់គ្រឿងញៀនប្រភេទម៉ាទឹកកករយៈពេល០៦ខែកន្លងមកហើយ៕