ភ្នំពេញ ៖ បុរសម្នាក់យកផាវគ្រាប់បែកមកច្នៃយកទៅបោកត្រី បណ្ដាលឱ្យផ្ទុះដាច់ប្រអប់ដៃខាងស្ដាំ នៅចំណុចសំណង់ពហុបំណងសេកសក ស្ថិតក្នុងភូមិសេកសក ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបងកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ ។
ជនរងគ្រោះឈ្មោះ ឡៃ ឡែ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើត្រូវបានសមត្ថកិច្ចនិងក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តបាត់ដំបង ៕