ស្នេហា​អនឡាញ ! ស្គាល់មួយខែយក១០០$ស្ទួច ណាត់ទៅផ្ទះសំណាក់ប្លន់ យកប្រាក់អស់ជាង 3ពាន់ដុល្លារ​

0

ភ្នំពេញ៖ នេះជារឿងដ៏គួរ​ឲ្យចាប់អារម្មណ៍ និងប្រុងប្រយ័ត្នសម្រាប់​មនុស្សគ្រប់រូប ដែលមានស្នេហាជាមួយគ្នាតាមអនឡាញ ដោយមិនស្គាល់ពីសាវតាច្បាស់នោះរបស់ដៃគូ ដោយស្គាល់គ្នាត្រឹមរយៈពេល១ខែ ហ៊ានការណាត់ចូលផ្ទះសំណាក់តាមសំណើរ ដៃគូស្នេហា រហូតឈានដល់ការប្លន់អស់ប្រាក់ទឹកប្រាក់និងគ្រឿង​អលង្ការអស់ជាង ៣ពាន់ដុល្លារអាម៉េរិក ។​
សម្ភារដែលត្រូវបាត់បង់​រួមមាន ទូរស័ព្ទ​ iPhone XS Max ០១​គ្រឿង, ខ្សែ​ក​ចំនួន​០១​ខ្សែ, ខ្សែ​ដៃ​ចំនួន​០១ខ្សែ​, ជញ្ជៀន​ពេជ្រ​០១​វង់​ និងលុយ​ដុល្លារ​​ចំនួន​២០០ដុល្លារ សរុបជាទឹកប្រាក់អស់ជាង៣ពាន់ដុល្លារអាម៉េរិក ។

បើតាមប្រភពបានបញ្ជាក់ថា នារីស្រស់ស្អាតនិងជនសង្ស័យបានស្គាល់គ្នារយៈពេល១ខែ ហើយមិនដែលបានដើរលេង​ជាមួយគ្នានោះទេ ទើបតែថ្ងៃកើតហេតុ ដោយជនសង្ស័យបាន ណាត់ជួបថាឲ្យ ១០០ដុល្លារដើម្បីស្ទួចនុយធំ ដែលធ្វើឲ្យនារីស្រស់ស្អាត​ជាជនរងគ្រោះ បានមកជួប រហូត​យកកាំបិតភ្ជង់ប្លន់បានសម្រេច នៅផ្ទះសំណាក់ហ្គ្រីនម្តុំផ្លូវសូឡា ។​

ប្រភពដដែលបានបញ្ជាក់ថា ជនសង្ស័យ​បាន Chat មកជនរងគ្រោះសូមដើរលេងជាមួយញឹកញាប់ណាស់​ តែខ្លួនមិនព្រមទៅ ហើយមុន​ពេល​កើតហេតុ​ ជនសង្ស័យ​បាន Chat ​ណាត់​​ជាមួយខ្លួន​ ឲ្យ​មក​ជួប​គ្នានៅ​ចំណុច​ផ្ទះ​សំណាក់បៃ​តង ​ដោយបានប្រាប់​នាងថា «មកជួបបង​បន្តិច​មក ចាំ​បងឲ្យលុយចំនួន១០០ដុល្លារ» ហើយបានប្រាប់ទៀតថា​ «បងមិនធ្វើអីទេ សូមតែអូនមកមួយភ្លេតមក»។

ជនរងគ្រោះ​ឈ្មោះ​ ហួន​ សុភា​ ភេទ​ស្រី​ អាយុ​២៤ឆ្នាំ​ មុខរបរ​លក់​អីវ៉ាន់​ online ស្នាក់នៅ​ផ្ទះ​ជួល​ សង្កាត់​កាកាប​១​ ខណ្ឌ​ពោធិ៍​សែនជ័យ​ ក្រុងភ្នំពេញ​​។ ចំណែកជនសង្ស័យ​ ភេទ​ប្រុស​ មិន​ស្គាល់​អត្តសញ្ញាណនោះទេ​៕