ភ្ញាក់ផ្អើល!! បវរកញ្ញាអាហ្វ្រិក ត្រូវភ្លើងឆេះសក់មុនទទួលមកុដប្រចាំឆ្នាំ ២០១៨

0

សារព័ត៌មានកម្សាន្ដរបស់ថៃ Teenee ដែលចេញផ្សាយនៅពេលមុននេះបន្ដិចនោះ បានឱ្យដឹងថា ហេតុការណ៍ដ៏ភ្ញាក់ផ្អើលពេញវេទិកាប្រកួតបវរកញ្ញាអាហ្វ្រិក ដោយបវរកញ្ញាម្ចាស់មកុដនាង Dorcas Casindemis មកពីប្រទេសកង់ហ្កូ ត្រូវបានភ្លើងឆេះសក់ ខណៈដែលរៀបបម្រុងនឹងបំពាក់មកុដ ដែលបានធ្វើឱ្យភ័យស្លន់ស្លោយ៉ាងខ្លាំងពេញកម្មវិធី។

បវរកញ្ញារូបនេះមានវ័យ ២៤ ឆ្នាំ ត្រូវបានរង់ចាំការបំពាក់មកុដតំណែងពីសំណាក់បវរកញ្ញាប្រចាំ ២០១៧ តែជាអកុសល គ្រាប់ភ្លើងកាំជ្រួច សម្រាប់បំផ្ទុះអមសងខាងឆាក ខ្ទាតត្រូវកញ្ចុំសក់ បណ្ដាលឱ្យឆេះព្រាតតែម្ដង។ យ៉ាងណាមិញ ក្រុមការងារបានជួយពន្លត់ និងសង្គ្រោះទាន់ពេញវេលាល្អ។ បវរកញ្ញារូបនេះ ទទួលបានប្រាក់រង្វាន់ ៣៥០០០ ដុល្លារសហរដ្ឋអាមេរិក ។

ដើម្បីឱ្យកាន់តែជាក់ច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ ៖

https://www.youtube.com/watch?v=Th1AKb1KeU8