ចំណាយបឋមលើការកសាងវិមានឈ្នះ ឈ្នះអស់ប្រមាណ១២លានដុល្លារ

0

ភ្នំពេញ​ ៖ក្នុងពិធីសម្ពោធ​ វិមានអនុស្សាវរីយ៍​ នយោបាយ​ ឈ្នះ-ឈ្នះនិងអបអរសាទរខួប២០ឆ្នាំនៃការបិទបញ្ចប់ភ្លើងសង្គ្រាមនៅក្នុងប្រទេសកម្ពុជា​ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨​ សម្ដេច​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តីនៃកម្ពុជាបានបញ្ជាក់ថាសាលារាជធានីភ្នំពេញបានចំណាយថវិកាប្រមាណ ១២លានដុល្លារថវិកាសម្រាប់សាងសង់វិមាន​ឈ្នះឈ្នះ​ ។
សូមរំលឹកថាវិមាន​ ឈ្នះ-ឈ្នះ​ ត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីទំហំ ៨ហិកតា មានកម្ពស់ ៥៤ម៉ែត្រ និងទទឹង ៣៦ម៉ែត្រ ស្ថិតក្នុងខណ្ឌ​ជ្រោយចង្វារ ក្នុងតំបន់អភិវឌ្ឍន៍លីយ៉ុងផាត់៕