ភ្នំពេញ៖ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុបានអះអាងថារយៈពេល ២ឆ្នាំ ចុងក្រោយនេះខេត្តព្រះសីហនុ កំពុងមានការអភិវឌ្ឍន៍យ៉ាងគំហុក លើគ្រប់វិស័យ ពិសេសក្នុងវិស័យសំណង់ មានការសាងសង់អគារធំៗយ៉ាងព្រោងព្រាត ដែលមានវិនិយោគគិនខ្មែរ និងបរទេសមកបណ្តាក់ទុនរកស៊ីកាន់តែច្រើនឡើងៗ។
ក្នុងពិធីបើកសម្ពោធព្រឹត្តិការណ៍ឆ្លងឆ្នាំសកល ២០១៨-២០១៩ និងពិព័រណ៍ពាណិជ្ជកម្ម នៅឆ្នេរឯករាជ្យ ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុកាលពីថ្ងៃទី២៨ធ្នូ លោក យន្ត មីនបានលើកឡើងថាការអភិវឌ្ឍន៍យ៉ាងគំហុកនៅខេត្តព្រះសីហនុគឺ
កើតឡើងដោយសត្យានុម័ត វានឹងហុចផលល្អប្រសើរហួសពីការរំពឹងទុក ដល់បងប្អូនពលរដ្ឋក្នុងខេត្ត នាពេលខ្លីខាងមុខជាក់ជាមិនខាន និងសូមអំពាវនាវប្រជាពលរដ្ឋ ចូលរួមសំអាតអនា ម័យ បរិស្ថាននៅតាមលំនៅឋានរៀងៗខ្លួន ក៍ដូចតាមទីធ្លាសាធារណៈ គោរពច្បាប់ចរាចរណ៍ ចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ដើម្បីទទួលបាន ផលល្អ”៕