ភ្នំពេញ៖ ក្នុងអង្គពិធីសម្ពោធវិមានឈ្នះៗ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ សម្តេចពិជ័យសេនាទៀ បាញ់ បានស្នើសុំថវិកា តេជោហ៊ុន សែន បន្ថែមទៀត ទៅលើការសាងសង់វិមានឈ្នះៗ ខណៈដែលខ្ទង់ចំណាយសរុប នៅមិនទាន់បានដឹងនៅឡើយ ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ថា «ជាក់ស្តែងមិនទាន់បានបញ្ជាក់ថាអស់ប៉ុន្មានៗហើយថែមទាំងសំណូមពរថែមថវិកាថែមទៀត ហើយសុំបញ្ជាក់ការការកសាងនេះ យើងកសាងទៅផង រៀបចំទុកដាក់ទៅផង ហើយរកឃើញថ្មីៗថែមទៀត ដែលវាមិនទាន់អស់ចិត្ត ត្រឹមសភាពការណ៍ពិតរបស់ព្រះរាជាណាចក្រកម្ពុជា ដែលយើងបានឆ្លងកាត់រយៈពេលកន្លងមកនេះ វាសម្បើមណាស់ វាអស្ចារ្យណាស់ អាចនិយាយថានៅកន្លែងទីនេះគេមិនអាចធ្វើបានដូចយើងនោះទេ» ។ សម្តេចបានបន្តថា វាចាំបាច់ណាស់ យើងត្រូវតែប្រមែប្រមូលឲ្យអស់ នូវបណ្តាឯកសារដែលមាន ហើយឯកសារដែលប្រមូលមកទីនេះ ត្រូវរក្សាទុកឲ្យមានភាពរឹងមាំ ហើយភាពរឹងមាំនោះបានលុះត្រាតែយើង ដាក់ទៅក្នុងថ្ម បានន័យថាឆ្លាក់ចូលក្នុងថ្មដើម្បីឲ្យបានជាក់លាក់រឹងមាំ៕