នាយ​ឧត្ត​ម​សេ​នី​យ៍​ផុ​ត​លេ​ខ​ផ្កា​យ​មា​ស៥​​អញ្ជើ​ញ​ស​ម្ពោ​ធ​វិ​មា​ន​អ​នុ​ស្សា​វ​រីយ៍​ ​«​ន​យោ​បា​យ​ ​ឈ្នះ​ ​ឈ្នះ​»​ និ​ង​អ​ប​អ​រ​សា​ទ​រ​ខួ​ប២​០​ឆ្នាំ​ ​នៃ​កា​រ​បិ​ទ​ប​ញ្ច​ប់​ភ្លើ​ង​ស​ង្គ្រា​ម​

0

​ភ្នំ​ពេ​ញ​៖ ​ ​ស​ម្តេ​ច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​នា​យ​ក​រ​ដ្ឋ​ម​ន្ត្រី​នៃ​ព្រះ​រា​ជា​ណា​ច​ក្រ​ក​ម្ពុ​ជា​និ​ង​ជា​នា​យ​ឧ​ត្ត​ម​សេ​នី​យ៍​ផុ​ត​លេ​ខ​​ផ្កាយ​មា​ស​៥​ ​ ​និ​ង​ស​ម្តេច​កិ​ត្តិ​ព្រឹ​ទ្ធ​ប​ណ្ឌិ​ត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុ​ន​សែ​ន​ ​នៅ​ថ្ងៃ​ទី​២​៩​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​១​៨​ ​នេះ​បា​ន​អ​ញ្ជើ​ញ​ស​ម្ពោ​ធ​វិ​មា​ន​អ​នុ​ស្សា​វ​រី​យ៍​ ​«​ន​យោ​បា​យ​ ​ឈ្នះ​ ឈ្នះ​»​ ​និ​ង​អ​ប​អ​រ​សា​ទ​រ​ខួ​ប​២​០​ឆ្នាំ​នៃការបិទបញ្ចប់ភ្លើងសង្គ្រាមនៅក្នុងប្រទេសកម្ពុជា ក្រោម «នយោបាយ ឈ្នះ ឈ្នះ» របស់សម្តេចតេជោ ហ៊ុន សែន​។

ពិធីនេះត្រូវប្រារព្ធធ្វើឡើងយ៉ាងមហោឡារិកដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាល ភ្ញៀវជាតិ អន្តរជាតិ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អ្នកសិល្បៈ សិស្សនិស្សិត និងប្រជាពលរដ្ឋរាប់ពាន់នាក់។

ការប្រារព្ធពិធីសម្ពោធវិមាននយោបាយ ឈ្នះ ឈ្នះ និងការអបអរសាទរខួប២០ឆ្នាំនៃការបិទបញ្ចប់ភ្លើងសង្គ្រាមនេះនឹងធ្វើបន្តរហូតដល់ថ្ងៃ៣១ ខែធ្នូ ដែលជាថ្ងៃឆ្លងឆ្នាំសកល ២០១៨ ចូល២០១៩ ដោយពេលរាត្រីនឹងមានការបាញ់កាំជ្រួចនិងការប្រគំតន្ត្រីសម្រាប់ជាការកម្សាន្តរបស់ប្រជាពលរដ្ឋ។ បន្ថែមពីលើនោះ ក៏នៅមានព្រឹត្តិការណ៍ផ្សេងៗជាច្រើនទៀត រួមជាការតាំងពិព័រណ៍ផលិតផលជាច្រើនផងដែរ៕