ភ្នំពេញ៖លោក ប៉ាវ ស៊ីណា ប្រធានសហជីពចលនាកម្ពុជានៅថ្ងៃទី២៧ខែធ្នូ ឆ្នាំ២០១៨នេះបានព្រមានដឹកនាំក្រុមកម្មករទៅធ្វើកូដកម្មនៅមុខផ្ទះសម្ដេចតេជោ ហ៊ុនសែននាយករដ្ឋមន្រ្តីប្រសិនបើភាគីពាក់ព័ន្ធមិនពន្លឿនការដោះស្រាយបញ្ហាឲ្យកម្មកររោងចក្រប្រេស្ទីចហ្គាមេននោះទេ។
សូមរំលឹកថាអស់រយៈពេល៤ថ្ងៃមកហើយបើគិតមកដល់ថ្ងៃទី២៧ខែធ្នូឆ្នាំ២០១៨នេះដែលក្រុមកម្មករ-កម្មការិនីរោងចក្រប្រេស្ទីចហ្គាមេនជាច្រើននាក់បន្តធ្វើកូដកម្មទាមទារឲ្យថៅកែទទួលយកថ្នាក់ដឹកនាំសហជីពដែលបញ្ឈប់ការងារនាពេលកន្លងមកចូលធ្វើការវិញ។ លោក ប៉ាវ ស៊ីណា បានឲ្យដឹងតាមគេហទំព័រហ្វេសប៊ុកថាថា”ក្នុងករណី ដែលស្ថាប័នពាក់ព័ន្ធ មិនពន្លឿន ក្នុងការដោះស្រាយ ជូនបងប្អូន កម្មកររោងចក្រ ប្រេស្ទិច នោះទេ ខ្ញុំនិងដឹកនាំបងប្អូន ទៅកាន់ផ្ទះ សម្តេច នាយករដ្ឋមន្រ្តីហ៊ុនសែន ដើម្បីសុំកិច្ចអន្តរាគមន៍ ”៕