ភ្នំពេញ៖ស្របពេលកម្មករប្រមូលសំរាមរបស់ក្រុមហ៊ុន ស៊ីនទ្រី ជាង២ពាន់នាក់ ធ្វើកូដកម្ម ទាមទារឲ្យក្រុមហ៊ុនដំឡើងប្រាក់ខែដែលធ្វើឲ្យសំរាមស្អុយរលួយពេញទីក្រុងគុជ លោក សុខ ពេញវុធអភិបាលខណ្ឌដូនពេញបានចាត់ឲ្យកម្លាំងប្រជាការពារខណ្ឌគ្រប់គោលដៅចុះប្រមូលដឹកជញ្ជូននិងសំអាតទីតាំងដេប៉ូសំរាមគ្រប់ទីកន្លែងក្នុងមូលដ្ឋានខណ្ឌ។
រដ្ឋបាលខណ្ឌដូនពេញបានបញ្ជាក់តាមបណ្ដាញសង្គមហ្វេសប៊ុកនៅថ្ងៃទី២៧ធ្នូនេះថា”ដោយសារការអាក់ខានក្នុងការប្រមូល និងដឹកជញ្ជូនសំរាមរបស់ក្រុមហ៊ុនស៊ីនទ្រី នៅថ្ងៃនេះ លោក សុខ ពេញវុធអភិបាលខណ្ឌដូនពេញបានចាត់ឲ្យកម្លាំងប្រជាការពារខណ្ឌគ្រប់គោលដៅ បញ្ចេញម៉ូតូកង់បី និងរថយន្ត ក្នុងនោះមាន៖ រថយន្តសាលាខណ្ឌ ៥គ្រឿង ម៉ូតូកង់បី ៤គ្រឿង គ្រឿងចក្រ ១គ្រឿង និងជួលរថយន្តបន្ថែមចំនួន ៤គ្រឿងទៀត ដើម្បីប្រមូល ដឹកជញ្ជូន និងសំអាតទីតាំងដេប៉ូសំរាម គ្រប់ទីកន្លែងក្នុងមូលដ្ឋានខណ្ឌដូនពេញ ឲ្យធានាបាននូវសណ្តាប់ធ្នាប់សាធារណៈ អនាម័យបរិស្ថាន និងសោភ័ណភាពទីក្រុង” ៕